ពិធីបំពាក់ឧបករណ៍ជំនួយការស្តាប់ សម្រាប់ប្រជាពលរដ្ឋ មានបញ្ហា គ ថ្លង់


កាលពីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ លោក ទៀ សីហា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញជាចូលរួមជាអធិបតីក្នុងកម្មវិធីបំពាក់ឧបករណ៍ជំនួយការស្តាប់ សម្រាប់ប្រជាពលរដ្ឋ មានបញ្ហា គ ថ្លង់ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងអង្គការមូលនិធិ ស្តារឃី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាសនោះផងដែរ លោក ទៀ សីហា បានថ្លែងអំណរគុណចំពោះ អង្គការ Starkey និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ចំពោះទឹកចិត្តដ៏ល្អប្រពៃ ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ អជ្ញាធរខេត្ត មានទឹកចិត្តសប្បាយរីករាយ នឹងចូលរួមសហការជាបន្តបន្ទាប់ថែមទៀត ដើម្បីជួយដល់ប្អូនៗកុមារ បងប្អូន អ៊ុំ ពូ មីង លោកយាយ លោកតា ឲ្យទទួលបានការស្តាប់ឮឡើងវិញ។

សូមបងប្អូនដែលមានបញ្ហាសូមទៅពិនិត្យ​ និងព្យាបាលជម្ងឺនៅមជ្ឈមណ្ឌលជាតិយុវជន(ទល់មុខសណ្ឋាគារឡឺមេរីឌៀន)៕