ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឱ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនិង UNDP ចូលជួបសម្ដែងការគួរសម


នៅរសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធឹស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនិង UNDP ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការសាងសង់លំនៅឋានមានតម្លៃសមរម្យសម្រាប់ពលករ ចំនួន ៣,១៣៦ ខ្នងផ្ទះលើផ្ទៃដី ៧ហិកតា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ។