រដ្ឋបាលស្រុកខ្សាច់កណ្តាល​ បានរៀបចំ​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវបេតុង​ ប្រវែង​ ៣ ៣០០ម៉ែត្រ


ខេត្តកណ្តាល ៖​ ព្រឹកថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៨​ រដ្ឋបាលស្រុកខ្សាច់កណ្តាល​ បានរៀបចំ​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវបេតុង​ ប្រវែង​ ៣ ៣០០ម៉ែត្រ​ (ស្ថិតនៅឃុំវិហារសួគ៌ ) ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​,ឯកឧត្តម​ វង្ស​ ប៊ុនឥន្ទ្រាវុធ​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ​ឃុំវិហារសួគ៌​ និង​ឃុំស៊ីធរ​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ប្រមាណ ១ ៧០០​នាក់។

សូមបញ្ជាក់ថា​ ផ្លូវដែលបើកការដ្ឋានសាងសង់នាពេលនេះរួមមាន៖​

*ផ្លូវបេតុងប្រវែង​ ៣០០​ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ​ កម្រាស់​ ០,១៥ម៉ែត្រ​ ស្ថិតនៅ ឃុំស៊ីធរ​ ​។

+ផ្លូវបេតុងប្រវែង​ ៣០០០ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ​ កម្រាស់​ ០,១៥ម៉ែត្រ​ ស្ថិតនៅ ឃុំវិហារសួគ៌​ ។

ក្នុងឱកាសនោះ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋចូលរួម​ ម្នាក់ៗ​ថវិកា​ ១​ ម៉ឺនរៀល៕