ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង​ បានចុះជួបសំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយប្រជាពលរដ្ឋ គ្រួសារបក្សជិតមួយពាន់នាក់


ឃុំសាមឃួយ ស្រុក សេសាន ខេត្តស្ទឹងត្រែង
នារសៀល​ ថ្ងៃអាទិត្យ​​ ៥រោច​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង​ អមដំណើដោយក្រុមការងារចុះជួយឃុំបានចុះជួបសំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយប្រជាពលរដ្ឋ គ្រួសារបក្សជិតមួយពាន់នាក់ នៅក្នុងបរិវេណវត្ត ស្ថិតនៅក្នុងឃុំសាមឃួយ ស្រុកសេសាន​ ក្រោមអធិបតីភាព ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្ទឹងត្រែង និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណកម្មសធិការគណបក្សប្រជាជនខេត្ត និងជាអភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង រួមជាមួយមន្រ្តីគណបក្សខេត្ត ស្រុកជាច្រើនរូបបានចូលរួមជួប សំណេះសំណាលជាមួយគ្រួសារបក្ស។