ឯកឧត្តម គួច ចំរើន​​​ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១៣៧២ ម៉ែត្រ


ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៨ ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១៣៧២ ម៉ែត្រ ក្រោមក្របខ័ណ្ឌនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី ២ ក្រោមធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត