ឯកឧត្តម ទេព ងន អញ្ជើញចុះត្រួតពិនិត្យ ការបញ្ចប់ការសាងសង់ព្រះវិហារ និងទីតាំងក្នុងវត្តប្រាំបីមុំ


នារសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចុះត្រួតពិនិត្យ ការបញ្ចប់ការសាងសង់ព្រះវិហារ និងទីតាំងក្នុងវត្តប្រាំបីមុំ ដែលស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យកាត់ឬស និងបញ្ចុះខ័ណ្ឌសីមានាពេលខាងមុខ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានប្រគេនថវិកាដល់ព្រះចៅអធិការវត្ត ចំនួន ៣,០០០ដុល្លារអាមេរិក សម្រាប់ចាត់ចែងបង្ហើយការសាងសង់ ។