មីយ៉ាន់ម៉ានឹងរៀនសូត្រពីកម្ពុជាពីជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត (អាយប៉ា) និងកិច្ចប្រជុំអាស៊ាន


ឯកឧត្តម យូ មីយិន ស៊ឺ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ដែលទើប តែងតាំងថ្មីប្រចំាកម្ពុជាបានលើកឡើងថា មីយ៉ាន់ម៉ា នឹងរៀនសូត្រពីកម្ពុជាពីជោគជ័យនៃការ រៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតសភាតំបន់អាស៊ី(APA) និងកិច្ចប្រជុំអាស៊ាន ដើម្បីបានជា ពុទ្ធិសម្រាប់យកទៅធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំទាំងនេះ នៅប្រទេសមីយ៉ាន់ម៉ា។
ការលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋសហភាពមី យ៉ាន់ម៉ាតែងតាំងឱ្យធ្វើជាអគ្គរដ្ឋ ទូតថ្មីប្រចាំកម្ពុជា។
ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទការល័យសម្តេចប្រធានរដ្ឋសភាបាន មានប្រសាសន៍ឱ្យដឹង ក្រោយជំនួបនោះថា ឯកឧត្តម យូ មីយិន ស៊ឺ បានលើក ឡើងថា មីយ៉ាន់ម៉ា និងកម្ពុជាជាប្រទេសស មាជិកដ៏ក្មេងខ្ចីជាងគេក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងក្របខ័ណ្ឌអាយប៉ា។
ប៉ុន្តែចំពោះកម្ពុជាគឺបានរៀប ចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមហា សន្និបាតសភាតំបន់អាស៊ី (APA) កន្លងមកប្រកបដោយជោគជ័យ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក្នុងឆ្នាំនេះមីយ៉ាន់ម៉ានឹងរៀបចំធ្វើជាម្ចាស់ ផ្ទះមហាសន្និបាតលើកទី៣៧ អាយប៉ា នៅក្នុងប្រធានបទមួយ គឺការ ជំរុញសហគមន៍អាស៊ាន ក៏ដូចជាធ្វើឱ្យមានតុល្យ ភាពនៅក្នុងសហគមន៍អាស៊ានទាំងមូល ហើយមីយ៉ាន់ម៉ា នឹងស្វែងយល់ពីបទពិសោធន៍របស់ កម្ពុជា ដើម្បីបានជាពុទ្ធិសម្រាប់រៀបចំជាម្ចាស់ផ្ទះកិច្ចប្រជុំអាយប៉ាឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបានបន្ថែមថា ប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៥មកម៉្លេះ ហើយថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្តូរដំណើរទស្សនកិច្ច នានាជាប្រចាំ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា ឯកឧត្តមសន្យាថា នឹងបន្តកិច្ចខិតខំ ប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឱប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើគ្រប់ វិស័យ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា -និងមីយ៉ាន់ ម៉ាគឺជាសមាជិករបស់អាស៊ានតែមួយ ហើយបេសកកម្មការទូតថ្មីរបស់ឯកឧត្ដមពិតជាមាន សារៈសំខាន់ខ្លាំងណាស់ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ប្រជាជន ទាំងសងខាង។
សម្តេចបានបញ្ជាក់ថា ទាំងវប្បធម៌ ប្រពៃណីនៃប្រទេសទាំងពីរមានប្រហាក់ប្រហែលគ្នា ហើយប្រជា ពលរដ្ឋ ប្រទេសទាំងពីរកាន់សាសនាព្រះពុទ្ធ ដូចគ្នា ដែលប្រទេសទាំងពីរគួរតែត្រូវបានបង្កើនកិច្ច សហប្រតិបត្តិអោយល្អប្រសើរឡើងថែមទៀត ជាពិសេសជំរុញទំនាក់ទំនងពាណិជ្មកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អោយមានលក្ខណៈខ្លាំងក្លាទ្វេដង៕

Heng Samrin 12-7-2016 (3)

Heng Samrin 12-7-2016 (1)