សពលោក កែម ឡី កំពុងគេយកមកធ្វើអាជីវកម្មនៅ ខេត្តកំពង់ចាម


Kem Ley 13 07 16 2 copy

     កម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់សកម្មភាពធ្វើអាជីវកម្មលើសាកសព លោក កែម ឡី ដោយក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ។

     សាកសព លោក កែម ឡី ត្រូវគេឃើញបានប្រើប្រាស់ ដោយក្រុមអ្នកនយោបាយគណបក្សសង្គ្រោះជាតិ ដែលដឹករូបថតសពតាមរ៉ឺម៉ក ឱ្យគេអុជធូប និងប្រមូលការរៃអង្គាសបច្ច័យ ។ សកម្មភាពដឹករូបថតសពនេះ បានធ្វើដោយមនុស្សប្រុសស្រី ៣នាក់ នៅផ្សារបឹងកុក នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ… ប៉ុន្តែការធ្វើអាជីវកម្មលើសាកសព ដោយក្រុមគណបក្សសង្គ្រោះជាតិនេះ ត្រូវបានរារាំងដោយកម្លាំងនគរបាលខេត្ត ។

     ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោក បែន រ័ត្ន បានថ្លែងថា ការរៀបចំធ្វើអាជីវកម្មលើសាកសពនេះ គឺដឹកនាំដោយ ឈ្មោះ ចូន ធាង និង គឹម ស្រីអូន ដែលជាសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ។

     សូមជំរាបថា លោក កែម ឡី ដែលធ្លាប់រិះគន់នូវចរិតផ្តាច់ការរបស់ លោក សម រង្ស៊ី ត្រូវបានសកម្មជនគណបក្សសង្គ្រោះជាតិ ឈ្មោះ អឿត អាង បាញ់សម្លាប់ក្នុងហាងកាហ្វេម៉ាត ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ សពរបស់លោក ត្រូវគេឃើញ គណបក្សសង្គ្រោះជាតិ កំពុងធ្វើអាជីវកម្មនយោបាយ ដោយការធ្វើសកម្មភាពញុះញង់ ចោទទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល នាពេលនេះ ៕