រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការសន្តិសុខឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨


នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការសន្តិសុខឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង គណៈអភិបាលក្រុងស្រុក មន្ទីរអង្គភាពជំនាញជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត សមាជិកក្រុមប្រឹក្សាក្រុងស្រុក មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣នៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក មេឃុំនិងចៅសង្កាត់ទាំង៣៤ នាយប៉ុស្តិ៍រដ្ឋបាលទាំង៣៤ឃុំសង្កាត់ សរុបចំនួន ២១៥នាក់៕