ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កុដិ​ថ្ម​មួយ​ខ្នង និង​សមិទ្ធផល​នានា ស្ថិត​ក្នុង​វត្ត​ចាស់ ឃុំ​កងតាណឹង ស្រុក​កង​មាស ខេត្ត​កំពង់​ចាម


ខេត្ត​កំពង់​ចាម៖ កុដិ​ថ្ម​មួយ​ខ្នង និង​សមិទ្ធផល​នានា​ត្រូវ​បាន​សម្ពោធ​ដាក់​ប្រើប្រាស់​​ជា​ផ្លូវ​ការ​​ក្នុង​វត្ត​ចាស់ ឃុំ​កងតាណឹង ស្រុក​កង​មាស ខេត្ត​កំពង់​ចាម ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ជំរុញ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នៅ​កម្ពុជា អោយ​រីក​ចម្រើន​ និង​គង់​វង្ស៕​​

​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​​​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​​អធិបតីភាព ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ឃុំ​កងតាណឹង ស្រុក​កង​មាស ខេត្ត​កំពង់​ចាម។ ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ចែក​អំណោយ​ដល់​យាយ​ជី តា​ជី​​ដែល​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​ផង​ដែរ៕