ពិធី​ប្រគល់ និង​ទទួល​សមិទ្ធផល ជា​អំណោយ​របស់​បុគ្គលិក សិស្ស និង​មាតា​បិតា​សិស្ស​នៃ​សាលា​ហ្សាម៉ាន​អន្តរជាតិ តាម​រយៈ​អង្គការ​វិទ្យាស្ថាន​សន្ទនា​មេគង្គ ជូន​វិទ្យាល័យ​ ហ៊ុន សែន​កង​តាណឹង


ខេត្ត​កំពង់ចាម៖ ​​អំណោយ​របស់​បុគ្គលិក សិស្ស និង​មាតា​បិតា​សិស្ស​នៃ​សាលា​ហ្សាម៉ាន​អន្តរជាតិ ​ត្រូវ​បាន​ប្រគល់​ជូន​វិទ្យាល័យ​ ហ៊ុន សែន កងតាណឹង តាម​រយៈ​អង្គការ​វិទ្យាស្ថាន​សន្ទនា​មេគង្គ ដែល​​​ទង្វើ​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​​វប្បធម៌​នៃ​ការ​ចែក​រំលែក ជួយ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ​ដូចគ្នា ដើម្បី​កសាង​សង្គម​មួយ​ប្រកប​ដោយ​សុខ​សន្តិភាព។​

ពិធី​ប្រគល់ និង​ទទួល​អំណោយ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​​អធិបតីភាព ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​វិទ្យាល័យ ហ៊ុន សែន​កងតាណឹង ស្ថិត​ក្នុង​ស្រុក​កង​មាស ខេត្ត​កំពង់​ចាម។ សូម​ជម្រាប​ថា សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន​កងតាណឹង ចំនួន ១១៦៤​នាក់ ដែល​ទទួល​បាន​អំណោយ​ជា​សម្ភារៈ​សិក្សា​​​ពី​កម្មវិធី​នេះ​៕