ស្នាក់ការគណបក្សស្រុកជាំក្សាន្ត មានបើកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារ និងដោះ ស្រាយបញ្ហាប្រឈមទាំងការងារគណបក្ស និងការងារផ្តល់សេវាជូនប្រជាជន


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំស្នាក់ការគណបក្សស្រុកជាំក្សាន្ត មានបើកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារ និងដោះ ស្រាយបញ្ហាប្រឈមទាំងការងារគណបក្ស និងការងារផ្តល់សេវាជូនប្រជាជន នៅស្រុកជាំក្សាន្ត រួមទាំងឃុំចំនួន ០៨ របស់ស្រុកជាំក្សាន្ត ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិ ការគណបក្សខេត្ត ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិ ការគណបក្សខេត្ត ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សន្ត ដែលមានសមាជិកសមាជិកាចូលរួមចំនួន ៦៦ រូប/ ស្រី ០១ រូប ។