ឯកឧត្តមកិត្តិនីតិ កោស្យល បណ្ឌិត ប៊ិន ឈិន បានអញ្ជើញជាអធិបតីនៅក្នុង ពិធីបញ្ចុះ ខណ្ឌ សីមាព្រះវិហារ និងសម្ពោធ សមិទ្ធិផលនានាក្នុងវត្តឧកញ្ញ៉ារតនារាម ហៅវត្តទ្រមូង


ព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិ កោស្យល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីនៃទីស្តី ការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូល ដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីនៅក្នុង ពិធីបញ្ចុះ ខណ្ឌ សីមាព្រះវិហារ និងសម្ពោធ សមិទ្ធិផលនានាក្នុងវត្តឧកញ្ញ៉ារតនារាម ហៅវត្តទ្រមូង ដែលស្ថិតនៅភូមិទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ។
អញ្ជើញចូលរួមនាឱកាសនោះដែរ ក៏មានវត្តមានឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈ អភិបាលខេត្តតាកែវ មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តាជីយាយជី សិស្សានុសិស្សចូលរួមប្រមាណ ជាង ៣ពាន់នាក់ផងដែរ ៕