រដ្ឋបាលស្រុកអូររាំងឪ​ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក


ព្រឹកថ្ងៃសុក្រ​ ១០​រោច​ ខែជេស្ឋ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៨​រដ្ឋបាលស្រុកអូររាំងឪ​ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រោមអធិបតីភាពលោក​ ងួន​ ប៊ុណ្ណាន​ អភិបាលស្រុក ​និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក​អូររាំងឪ​ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន​ ដោះស្រាយបាតុភាពអសកម្ម​ និងការថ្នាំងថ្នាក់នៅក្នុងមូលដ្ឋានស្រុក ការងារពង្រឹងសន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ជូនប្រជាពលរដ្ឋនៅទូទាំងស្រុក ការងារត្រៀមរៀបចំផែនការការពារសន្តិសុខក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាល​ទី​៦​ នៅពេលខាងមុខឱ្យបានល្អប្រសើរ។