អង់គ្លេសអរគុណរាជរដ្ឋាភិបាល ដែលចាប់ជនសង្ស័យលាក់ខ្លួននៅកម្ពុជា


English 20 07 16 3 copy

     តំណាងនគរបាលចក្រភពអង់គ្លេស បានថ្លែងអំណរគុណសមត្ថកិច្ចកម្ពុជា ដែលសហការចាប់ជនសង្ស័យ ២នាក់ ធ្លាប់ប្រព្រឹត្តបទល្មើសនៅអង់គ្លេស រួចរត់គេចមកលាក់ខ្លួននៅកម្ពុជា ។

     អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ បានអនុញ្ញាតឲ្យ លោកស្រី Stephanie នាយកប្រចាំតំបន់នៃភ្នាក់ងារប្រឆាំងបទឧក្រិដ្ឋជាតិ (NCA) និងតំណាងប៉ូលីសនៃចក្រភពអង់គ្លេស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។

     ក្នុងជំនួននោះ តំណាងនគរបាលចក្រភពអង់គ្លេស បានថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានសហការស្វែងរក និងឈានដល់ការចាប់ខ្លួនជនជាតិអង់គ្លេសចំនួន ២នាក់ៈ

     ទី១- ឈ្មោះ HANNAH J. Murch ភេទស្រីពីបទចាប់ពង្រត់កូនស្រីរបស់គេ រួចចូលមកលាក់ខ្លួននៅកម្ពុជា ហើយត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការបញ្ជូនទៅប្រទេសដើមវិញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ។

     ទី២- ជនសង្ស័យម្នាក់ទៀត ឈ្មោះ MIDGLEY D. Paul ភេទប្រុស ពីបទសញ្ចារកម្មលើកុមារ ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអង់គ្លេសវិញ នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ តាមប្រកាសបណ្តេញចេញ របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ។

     សូមជម្រាបថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍តាំងពីឆ្នាំ ២០១៤ មក បានចាប់បញ្ជូនជនបរទេសខុសច្បាប់ ចេញពីប្រទេសកម្ពុជាបានជាង ១ម៉ឺននាក់ ហើយ ។

English 20 07 16 4 copy  English 20 07 16 5 copy