ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ” គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ “


រសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ” គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ” ។
ជាគម្រោងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB) ប្រមាណ ៦០ លានដុល្លារអាមេរិក នឹងត្រូវអនុវត្តក្នុងរយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២ ដោយត្រូវស្ថាបនាផ្លូវជនបទ ជា ប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន ២៥ ខ្សែ ប្រវែងសរុប ចំនួន ២៧៩,៧៨ គីឡូ ម៉ែត្រ នៅតាមភូមិសាស្ត្រ ងាយរងគ្រោះដោយ សារទឹកជំនន់ នៃខេត្តគោលដៅចំនួន ០៦ គឺ៖
1. ខេត្តសៀមរាប÷ មានផ្លូវចំនួន ០៦ ខ្សែ ប្រវែងសរុប ៦០ គីឡូម៉ែត្រ។
2. ខេត្តកំណ្តាល÷ មានផ្លូវចំនួន ០៧ ខ្សែ ប្រវែងសរុប ៥១,២០ គីឡូម៉ែត្រ។
3. ខេត្តត្បូងឃ្មុំ÷ មានផ្លូវ ០៤ ខ្សែផ្លូវ ប្រវែងសរុប ២៨,៨ គីឡូម៉ែត្រ
4. ខេត្តកំពង់ចាម÷ មានផ្លូវចំនួន ០៣ ខ្សែ ប្រវែងសរុប ៦៥,៧៧ គីឡូម៉ែត្រ។
5. ខេត្តក្រចេះ÷ មានផ្លូវចំនួន ០៣ ខ្សែ ប្រវែងសរុប ៤៥,០១ គីឡូម៉ែត្រ។
6. ខេត្តស្ទឹងត្រែង÷ មានផ្លូវចំនួន ០២ ខ្សែ ប្រវែងសរុប ២៩ គីឡូម៉ែត្រ។