ក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំបើកវគ្គបណ្តុះ ស្តីពី ការប្រើប្រាស់ និងថែទាំរថយន្តធុនធ្ងន់


ព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំបើកវគ្គបណ្តុះ ស្តីពី ការប្រើប្រាស់ និងថែទាំរថយន្តធុនធ្ងន់ម៉ាក KATO-30T ដែលរៀបចំឡើងដោយនាយកដ្ឋានធារាសាស្ត្រកសិកម្ម សហការជាមួយក្រុមភ្នាក់ងារបច្ចេកទេសនៃក្រុមហ៊ុនចិន (The Consortium of Guangdong Foreign Construction Co.,Ltd. & Guangdong Yuantian Engineering Company/COGG) ។ វគ្គបណ្តុះបណ្តាលនេះ គ្រោងនឹងប្រពឹត្តទៅរយៈពេល ០២ ថ្ងៃ គឺនៅថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ ២០១៨ ដោយមានការចុះអនុវត្តផ្ទាល់ដល់ទីតាំងមូលដ្ឋានម៉ាស៊ីនបូមទឺក និងជម្រកគ្រឿងចក្រឃ្មូញផងដែរ ។