ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ចូលរួមក្នុងពិធី រំលឹកខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ ៧មករា លើកទី៣៧ នៅខេត្តស្វាយរៀង


ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច នៅព្រឹកថ្ងៃទី៤ ខែមករា នេះ បានអញ្ជើញចូលរួមក្នុងពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ២០១៦ ) នៅសាលាខេត្តស្វាយរៀង រួមជាមួយ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋមន្ត្រីចូលនិវត្តន៍ជាង១ពាន់នាក់ផងដែរ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា ក្នុងរយៈពេល៣៧ឆ្នាំកន្លងទៅ ផ្ដើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសម្រេច នូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់។
លោកស្រី បានបន្តទៀតថា “កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមភូមិនៃសង្គ្រាមដ៏រាំរៃ ការ់បាក់បែកជាតិការបែងចែកទឹកដី ក្លាយជាប្រជាតិមួយដ៏មានសុខសន្តិភាព សេរីភាពឯកភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យជីវភាពប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ”។ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបញ្ជាក់បន្ថែមទៀតថា នេះជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរយៈពេល៥០០ឆ្នាំ មកនេះ បន្ទាប់ពីសម័យអង្គរដ៏រុងរឿង ដែលប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញតែមួយ។
លោកស្រីថា គ្មានជនណា ឬមជ្ឈដ្ឋានណា អាចមកបដិសេធ ឬមួលបង្កាច់បានឡើយ (បើគ្មានរដ្ឋប្រហាថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពួជសាសន៍ ប៉ុល ពត) ហើយបើគ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏គ្មានថ្ងៃ៧មករា បើគ្មានថ្ងៃ៧មករា គឺគ្មានអ្វីៗថ្ងៃនេះឡើយ៕

2

3

4

5

6

7

8

9

10

11

12