កាលពីយប់ថ្ងៃទីពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសងខាងផ្លូវ អាជីវករ និងម្ចាស់ផ្សារផល្លារាត្រីអង្គរ ក្រោយពីបានសាសង់ផ្លូវបេតុង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។
ជាមួយគ្នា ប្រជាពលរដ្ឋសាទរ ដោយបានរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់លើសំណូមពររបស់ប្រជាពលរដ្ឋ ។ ក្រោយពីការបើកផ្លូវនេះ ប្រជាជននឹងរំពឹងថាមានភ្ញៀវទេសចរឆ្លងកាត់ផ្លូវនេះកាន់តែច្រើន ការងារស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការរៀបចំសោភ័ណភាពទាក់ទាញភ្ញៀវទេសចរផងដែរ។