សកម្មជនធ្លាប់គាំទ្រ រិះគន់សមរង្ស៊ី


Sam Raincy 25 07 16 2 copy

     សកម្មជនម្នាក់ដែលតែងមានទំនោរ ចំពោះគណបក្សសង្គ្រោះជាតិ បានសរសេររិះគន់ លោក សម រង្ស៊ី យ៉ាងហោច ៤ចំណុច ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ។ សកម្មជនដែលបានសរសេររិះគន់នោះ ឈ្មោះ អ៊ូ វីរៈ ដែលមានបងប្អូនប្រុស ២នាក់ ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ និង ឈ្មោះ អ៊ូ ច័ន្ទរ័ត្ន ដែលបច្ចុប្បន្ន គឺជាអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ។

     លោក អ៊ូ វីរៈ ក្នុងហ្វេសប៊ុក របស់លោក បានសរសេររិះគន់ លោក សម រង្ស៊ី ជាមួយការចាត់ទុកភាពដឹកនាំរបស់ លោក សម រង្ស៊ី ក្នុងគណបក្សសង្គ្រោះជាតិ ថាជាមនុស្ស “ប្រកាន់វប្បធម៌អត្តនោម័ត” និង “បុគ្គលនិយម” ហើយឥរិយាបទនេះ មិនអាចធ្វើឲ្យបក្សមួយមានកម្លាំងរួមបានទេ ។

     លោក អ៊ូ វីរៈ បានសរសេររិះគន់ថាៈ

     ចំណុចទី១ លោក សម រង្ស៊ី ធ្វើការចោទប្រកាន់ខុសឆ្គង ដែលនិយាយថា លោក កែម ឡី បានស្លាប់ ដោយសារ គណបក្សប្រជាជនកម្ពុជា ។

     ចំណុចទី២ លោកសរសេរថា បក្សប្រឆាំង ក្រោមការដឹកនាំរបស់ លោក សម រង្ស៊ី គ្មានលក្ខណៈប្រជាធិបតេយ្យ ហើយត្រូវតែធ្វើការកែទម្រង់តាមប្រជាធិបតេយ្យពិតប្រាកដ ដោយមិនត្រូវបន្តដឹកនាំតាមវប្បធម៌អត្តនោម័តនោះទេ ។ លោក អ៊ូ វីរៈ រិះគន់ថា ដោយសារចរិតអត្តនោម័ត និងបុគ្គលនិយមនេះហើយ ដែលធ្វើអោយបក្សប្រឆាំងមួយ មិនអាចរួបរួម គ្នាបាន។

     ចំណុចទី៣ លោក អ៊ូ វីរៈ ចាត់ទុក លោក សម រង្ស៊ី ខ្វះលក្ខណៈ ដឹកនាំ ហើយជាបុគ្គលដែលតែងមានអារម្មណ៍គំរាមកំហែង និងភ័យខ្លាចអ្នកដទៃ ក្នុងបក្សពូកែជាង និងមានប្រជាប្រិយភាពខ្លាំងជាង ។ លោកនិយាយថា សូម្បីតែ លោក សម រង្ស៊ី ក៏ធ្លាប់ចោទថា លោក កឹម សុខា ជាមនុស្សដែលបង្កើតឡើងដោយ គណបក្សប្រជាជនកម្ពុជាផងដែរ ។

     ចំណុចទី៤ លោក អ៊ូ វីរៈ បាននិយាយថា សូម្បីខ្លួនលោកផ្ទាល់ ក៏ធ្លាប់រងគ្រោះ ដោយសារការចោទលាភពណ៌ពី លោក សម រង្ស៊ី នេះផងដែរ ។ លោក អ៊ូ វីរៈ បាននិយាយថា ការដែល លោក សម រង្ស៊ី ទាមទារឲ្យអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជានោះ គឺលោកមិនគាំទ្រការលើកឡើងនេះទេ ៕