ឯកឧត្តម​ យី​ កុយ​ អញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយ​សមាជិកបក្ស​ នៅភូមិព្រែកតាគង់៣


នៅរសៀល ថ្ងៃព្រហស្បតិ៍ ២ កើត​ ខែបឋមសាឍ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង ១៤:៣០នាទី ឯកឧត្តម​ យី​ កុយ​ ប្រធានក្រុមការងារចុះជួយសង្កាត់​ លោក​ អែម​ សុខលាង​ អនុប្រធានទី១​ ចុះជួយសង្កាត់​ និង​លោ​ក​ កែវ​ សាវឿន​ ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ចាក់អង្រែលើ បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយ​សមាជិកបក្ស​ នៅ​អនុ​សាខាបក្ស ក្រុមទី១ ទី២ ទី៣ ទី៤ ទី៥ នឹងទី៦នៅភូមិព្រែកតាគង់៣ ក្នុងជំនួបនោះដែរ លោកប្រធានគណបក្សសង្កាត់បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំង​ អស់មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០​ ឲ្យបានគ្រប់ៗគ្នា​ នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះកុំបីអាក់ខានឡើយ ៕