ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកមុខកំពូល


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ
ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកមុខកំពូល ១៣៧នាក់ (នៅសាលប្រជុំគណបក្សស្រុក) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត គណ:អចិន្ត្រៃយ៍គណបក្សស្រុក សរុបវត្តមាន ១៥០នាក់។ ខ្លឹមសារសំខាន់ៗរួមមាន៖.

*ពង្រឹងគោលជំហរនយោបាយ សតិអារម្មណ៍មន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ។

*ពង្រឹងការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋា នឲ្យបានល្អប្រសើរ ដើម្បីធានាបានបរិយាកាសបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា ។

*ពង្រឹងការងារសតិអារម្មណ៍របស់ប្រជាជនឲ្យមានភាពនឹងន៏ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ។