អភិបាលខេត្តកណ្តាល​ បាន​អញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ​ ក្រុងតាខ្មៅ


នាព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៨​ខែមិថុនា​ ឆ្នាំ២០១៨​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ​ ហ៊ុន​ សែន​ ខេត្តកណ្តាល​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បាន​អញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ​ ក្រុងតាខ្មៅ​ ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​​ លោកអភិបាលក្រុង​ មន្ត្រីរាជការ​ លោកគ្រូ​ អ្នកគ្រូ​ សរុបចំនួ​ន​ ១២០៤នាក់។