ថ្នាក់នាំក្រសួងអប់រំអំពាវនាវអោគណៈ គ្រប់វិទ្យាល័យទាំង១៦នៅខេត្កំពង់ឆ្នាំង ត្រូវមានផែនការសកម្មភាពដើម្បីសំរេចបានសូចនករមួយប្រកបដោយប្រសិទ្ធិភាពខ្ពស់


កំពង់ឆ្នាំងៈ លោកជំទាវទន់ សាអ៉ីម និងលោកជំទាវសឿ សុជាតា អនុរដ្ឋលេខា
ធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថាៈ ដើម្បីធានាបានទាំងគុណភាព
និង បរិមាណក្នុងវិស័យអប់រំ ទាល់តែគណៈគ្រប់គ្រងវិទ្យាល័យទាំង១៦ ត្រូវរៀបចំផែនការសកម្មភាពស្របតាមផែនការសកម្មភាពរបស់មន្ទីរក្រសួងនិងស្របតាមយុទ្ធចតុកោណរបស់រាជរដ្ឋាភិ់បាលដើម្បីសំរេចបានសូចនករមួយប្រកបដោយប្រសិទ្ធិភាពខ្ពស់គឺគ្រូល្អ សិស្សពូកែ ជាពិសេសការប្រលងបាក់ឌុបឆ្នាំនេះ សិស្សត្រូវជាប់ដោយសមត្ថភាពផ្ទាល់ខ្លួនធានាបានទាំងបរិមាណ និង គុណភាព។

លោកជំទាវបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងវិទ្យាល័យទាំ១៦នៅទូទាំងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៨នៅមន្ទីរអប់រំខេត្តកំពង់ឆ្នាំង។

លោកជំទាវទន់ សាអ៉ីម និង លោកជំទាវ សឿ សុជាតា បានមានប្រសាសន៍បន្តថាៈចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍន៍ធន
ធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន លើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

លោកជំទាវបានបន្តទៀតថាៈ បច្ចុប្បន្ន ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំកំពុងតែបោះជំហានយ៉ាងខ្លាំង ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនផងដែរ ។ ដើម្បី សម្រេចបានតាមចក្ខុ
វិស័យ ខាងលើ ក្រសួងអប់រំយុវជននិងកីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ ឱ្យឆ្លើយតបទៅ នឹង តម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។

លោកជំទាវបានបញ្ជាក់ផងដែរថា ការអភិវឌ្ឍយុវជនកម្ពុជាលើគ្រប់ វិស័យ និងបណ្តុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ។

នៅក្នុងឱកាសនោះលោកជំទាវ បានចែកសៀវភៅមេរៀនសង្ខេបគ្រប់មុខវិជ្ជាដល់គណៈគ្រប់គ្រងវិទ្យាយកទៅបង្រៀនដល់សិស្សត្រៀមប្រលងបាក់ឌុបខែសីហាឆ្នាំ២០១៨,ចែកអំណោយ អនុស្សាវរីយ៍, ចែកកូនឈើចំនួន៦០ដើម ដល់វិទ្យាល័យទាំង១៦និងបានដាំដើមឈើជានិមិត្តរូបផងដែរ៕