លោកជំទាវ បាន ស្រីមុំ បន្តជួបសំណេះសំណាលសួរសុខទុក្ខ លោកឪពុក អ្នកម្តាយ​ បងប្អូនកូនក្មួយ សមាជិកបក្សចំនួន ២,១៤៧នាក់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នៅ រសៀល ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន រួមដំណើរដោយ ឯកឧត្តម កើត សុធា ប្រធានគណបក្សខេត្ត ឯកឧត្តម ផាន់ ចាន់ធុល សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអភិបាលខេត្តប៉ៃលិន រួមនឹងក្រុមការងារចុះពង្រឹងឃុំស្ទឹងកាច់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាគណបក្សក្នុងសាខាបក្សភូមិអូរឈើក្រំ ភូមិអូររអិល ភូមិផ្សារព្រំ និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបចំនួន ២,១៤៧នាក់។

ក្នុងឱកាសនោះ សមាជិក សមាជិកាបក្សទាំងអស់ ប្តេជ្ញាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ គ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។