អភិបាលខេត្តរតនគីរី បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨២យាងចូល៨៣ព្រះវស្សា


ឯកឧត្តម ថង សារុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨២យាងចូល៨៣ព្រះវស្សា។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏មហានក្ខត្តឬក្សឧត្តុង្គឧត្តមនេះដែរ ទូលព្រះបង្គំទាំងអស់គ្នា សូមព្រះបរមរាជវរោកាសសម្តែងថ្លែងថ្វាយ ជាឱឡារិកនូវកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅជាអតិបរមាថ្វាយហ្លួងម៉ែ ជាទីគោរពសក្ការៈ ដែលជានិច្ចកាលសម្តេចទ្រង់បំពេញ ព្រះរាជបូជនិយកម្មសន្សំបុណ្យកុសល តម្គល់ប្រាថ្នា ប្រោសព្រះរាជទានដល់ជនរួមជាតិ របស់ព្រះអង្គ ប្រកបដោយព្រះរាជហឬទ័យជ្រះថ្លាជាអនេកប្បការ»។