លោកជំទាវ​ មាន​ សំអាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​និង​សមាគម​នារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​ចំនួន​៣៥នាក់​​ក្នុង​ខេត្ត​ប៉ៃលិន


ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨​ លោកជំទាវ​ មាន​ សំអាន​ ប្រធាន​ចលនា​ស្រ្ដី​និង​ជាអនុ​ប្រធាន​សមាគម​នារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ថ្នាក់​កណ្តាល​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ជំទាវ​ បាន​ ស្រីមុំ​ ប្រធាន​កិត្តិយស​សមាគម​នារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​និង​សមាគម​នារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​ចំនួន​៣៥នាក់​​ក្នុង​ខេត្ត​ប៉ៃលិន៕