ពិធីសំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជា មកពីឃុំជៀបស្រុកទឹកផុស ចំនួន៧៩០ នាក់ក្នុងខេត្តកំពង់ឆ្នាំង


នាព្រឹកថ្ងៃទី១៧ ០៦ ២០១៨ នៅវត្តស្រែរបងស្ថិតនៅ ឃុំជៀបស្រុកទឹកផុស បានរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជា មកពីឃុំជៀបស្រុកទឹកផុស ចំនួន៧៩០ នាក់ខេត្តកំពង់ឆ្នាំង ពិធីនេះប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមត្រាំ អុីវតឹកប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទឹផុស និង ស្រុកកំពង់លែង លោកជំទាវដោក សុទ្ធាធានក្រុមប្រឹក្សាខេត្ត លោកមាន ស្រីណូរ ប្រព្រមទាំងមានការអញ្ជើញចូលរួមលោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត និង ថ្នាក់ស្រុក។

ឯកឧត្តមក៏បានឧបត្ថម្ភអ្នកចូលរួមួយនាក់ទទួលបានប្រាក់១មឺននិង សារុងផងដែរ និង ឧបត្ថម្ភ៥លានរៀល សំរាប់កសាងសាលាឆាន់វត្តស្រែរបង។