ក្រុមការងារសង្កាត់សាលាកំរើកជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអង្គរខេត្តសៀមរាប


នៅព្រឹកថ្ងៃចន្ទ ០៦កើត ខែបឋមាសាឍឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារខេត្តចុះជួយសង្កាត់សាលាកំរើក លោក សាម ឡន អនុប្រធានក្រុមការងារ និងលោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់សាលាកំរើក អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូចំនួន ៥៥រូប នៅវិទ្យាល័យអង្គរខេត្តសៀមរាប។

ជាមួយនឹងពិធីនេះ លោកប្រធានក្រុមការងារបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូថាដោយកក្តាសន្តិភាពនេះ បានធ្វើអោយប្រទេសយើងមានការរីចំរើនគ្រប់វិស័យ ជាមួយការីចំរើននេះបានជំរុញឲ្យសេដ្ឋកិច្ចជាតិរក្សាបានកំណើន ក្នុងរង្វង់ ៧%ក្នុងឆ្នាំ២០១៧ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃ និង ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពដំឡើងបៀវត្ស ដល់មន្ត្រី រាជការ លោកគ្រូ អ្នកគ្រូ និងកម្មករកម្មការិនីរោងចក្រ ពីមួយឆ្នាំទៅមួយឆ្នាំ។

ដូចនេះ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសយើងបន្ថែមទៀត សូមបងប្អូនទាំងអស់ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កា និងលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងកុំបីខាន។

ក្នុងពិធីជួបសំណេះសំណាលនេះ ក្រុមការងារក៏បានការផ្តល់ជូននូវថវិកា និងសម្ភារមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូទាំង ៥៥រូបដែរបានអញ្ជើញចូលរួមផងដែរ៕