ឯកឧត្តម សៀត គឹមលៀង បានអំពាវនាវ អោយប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺធានាបានសុខសន្តិភាព និង ការអភិវឌ្ឍ


កំពង់ឆ្នាំងៈ ឯកឧត្តម សៀត គឹមលៀង ប្រធានក្រុមការងារថ្នាក់ខេត្តចុះឃុំពន្លៃ ស្រុកបរិបូណ៌ បានអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨អោយបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានរួម
សុខទុក្ខ ជួយយើង ការពារយើងជាពិសេសធានាបានសុខសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ឯកឧត្តម បានអំពាវនាវបែបនេះ នៅល្ងាចថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន១៦៣គ្រួសារនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ។

ចុងបញ្ចប់ ឯកឧត្តមព្រមទាំងក្រុមការងារបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់មេគ្រួសារបក្សចំនួន
១៦៣គ្រួសារក្នុងមួយគ្រួសារៗទទួលបានសារុង១ និង ថវិកា១ម៉ឺនរៀលផងដែរ៕