ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ​បានស្នើដល់ លោកស្រី Daborah Walsh ក្រុមប្រឹក្សាភិបាល Khmer Sight Foundation ជួយដឹកនាំក្រុមគ្រូពេទ្យចុះទៅពិនិត្យ និងព្យាបាលជម្ងឺភ្នែក ដល់ប្រជាពលរដ្ឋនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ


ដោយពិនិត្យឃើញថា ប្រជាពលរដ្ឋនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានបញ្ហាជម្ងឺភ្នែកជាច្រើនអ្នក ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ​បានស្នើដល់ លោកស្រី Daborah Walsh ក្រុមប្រឹក្សាភិបាល Khmer Sight Foundation ជួយដឹកនាំក្រុមគ្រូពេទ្យចុះទៅពិនិត្យ និងព្យាបាលជម្ងឺភ្នែក ដល់ប្រជាពលរដ្ឋនៅទីនោះផង។ ជាការឆ្លើយតប លោកស្រី Daborah Walsh បានយល់ព្រមតាមសំណើររបស់ឯកឧត្តម ហើយក៏បានដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះទៅ​ជួយ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដោយឥតគិតថ្លៃ​ ។