វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈវេទិកាផ្សព្្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឡុង សាងៀមប្រធានក្រុមប្រឹក្សាក្រុងនិងលោកយិន សាវ៉េនអភិបាល
ក្រុងកំពង់ឆ្នាំងនព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នៅក្នុងសាលាក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលពីលោកលោកស្រីបសមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង លោកលោកស្រីមន្រ្តីរាជការអង្គភាពជុំវិញសាលាក្រុងអាជ្ញាធរដែនដីក្រប់លំដាប់ថ្នាក់ចូលរួមសរុបចំនួន២៥៣រូបផងដែរ។

នៅក្នុងវេទិកាថៃ្ងនេះដែរតំណាងអាជ្ញាធរដែនដីបានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់មកសំណូមពរដល់ គណៈអធិបតីដូចជាៈសំណូមពរចុះថ្លៃភ្លើង,ទឹក,សំរាម, ជួសជុលផ្លូវក្រោយពេទ្យ,ជួយកាយប្រព័ន្ធផ្លូវទឹកផ្ទះប្រាំជាន់និងបញ្ហាផ្សេងៗទៀត។

ឆ្លើយតបទៅនិងសំណូមក្តីកង្វល់របស់ប្រជាពលរដ្ឋគណៈអធិបតីបានទទួលយកនិងដោះស្រាយជូនអាជ្ញាធរដោយមានតម្លាភាពសមស្របតាមគោលការណ៍ច្បាប់ហើយសំណូមពរដែលនៅសល់អាជ្ញាធរក្រុងនិងរាយការណ៍ជូនខេត្ត និង មន្ទីរជំនាញសិក្សាដោះស្រាយជូននៅពេលក្រោយ។

លោកយិន សាវ៉េន អភិបាលក្រុងបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។

លោកឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងក៏បានផ្តាំផ្ញើដល់គ្រប់លំដាប់ថ្នាក់សូមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកុំប្រព្រឹត្តល្មើសខុសច្បាប់,កុំបង្កអំពើហឹង្សាក្នុងគ្រួសារនិងសង្គម,ត្រូវទប់ស្កាត់ការជួយដូរមនុស្សខុសច្បាប់,ជួយអប់រំដល់កូនក្មួយអោយធ្វើអ្វីត្រូវគោរពតាមច្បាប់និងកុំធ្វើអ្វីដែលសង្គមស្អប់ខ្ពើមជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីជៀសវាងគ្រោះថ្នាក់អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន(ថៃ្ងនេះថៃ្ងស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍)។ជាពិសេសត្រូវផ្សប់ព្វផ្សាយអោយប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨អោយបានគ្រប់ៗគ្នា៕