ប.ស.ស ផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ជូនដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន នៅខណ្ឌសែនសុខ


ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នៅសាលាខណ្ឌសែនសុខ ក្រោមអធិបតីភាពលោកស្រី លី រ៉ូហ្សាមី អភិបាលរង ខណ្ឌសែនសុខ តំណាងឯកឧត្តមអភិបាល នៃគណ:អភិបាលខណ្ឌសែនសុខ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់យល់ដឹងកាន់តែច្បាស់ស្តីពីនីតិវិធីសង្គ្រោះបឋម និងអត្ថប្រយោជន៍ របបសន្តិសុខសង្គ ក្នុងន័យលើកកម្ពស់លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារល្អ ពង្រឹងការអនុវត្តរបសន្តិសុខសង្គម ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កម្មករនិយោជិត ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងវិស័យការងារ។

កិច្ចប្រជ្សព្វផ្សាយ អប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារនេះ ក្រុមការងារនេះ ក្រុមការងារបានរៀបចំនូវឯកសារសំខាន់ៗ ដើម្បីធ្វើបទបង្ហាញ និងចែកជូនដល់និយោជក និងកម្មករនិយោជិតទាំងអស់ដែលបានចូលរួមប្រជុំមានជាអាទិ៍៖

១- លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ

២- លក្ខខណ្ឌការងារ

៣- នីតិវិធីដោះស្រាយវិវាទការងារ បញ្ហាកូដកម្ម បាតុកម្ម
៤- អត្ថប្រយោជន៍របបសន្តិសុខសង្គម និងសុវត្តិភាពលើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត។

យោងតាមរបាយការណ៍ត្រីទី១ ឆ្នាំ២០១៨ នេះ ក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍ៍វិស័យការងារ បានសហការក្នុងការចុះផ្សព្វផ្សាយនៅរោងចក្រ តាមបណ្តាខេត្តរាជធានី/ខេត្ត សរុបចំនួន ២៥២លើក ក្នុងនោះអ្នកចូលរួមសរុប ៥១ ៦៦៣នាក់ (ស្រីចំនួន ៤៥ ៥៥៩នាក់)៕