មន្ត្រីជំនាញស្តារនីតិសម្បទានៃ ប.ស.ស ចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ដល់ពិការ ចំនួន ២នាក់ នៅខេត្តកណ្តាល


កណ្តាល៖ នៅថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារស្តារនីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះតាមដានការផ្តល់សេវាស្តារនីតិសម្បទា និងពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែងដល់សមាជិក ប.ស.ស ដែលទទួលរងគ្រោះថ្នាក់ការងារ ចំនួន ២នាក់ នៅក្នុងខេត្តកណ្តាល។

ការចុះដល់មូលដ្ឋានរស់នៅរបស់សមាជិក ប.ស.ស នេះ គឺដើម្បីធានាឱ្យបាននូវការផ្តល់សេវាស្តារនីតិសម្បទាបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺជួយសម្របសម្រួលដល់ជនរងគ្រោះ ដែលជាជនពិការដោយគ្រោះថ្នាក់ការងារ តាមរយៈការជួយដោះស្រាយបញ្ហាតាមគោលការណ៍ និងលើកទឹកចិត្តតាមមធ្យោយបាយផ្សេងៗ ដោយពន្យល់ពួកគាត់ក៏ដូចជាសាច់ញាតិឱ្យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម៕