មន្ទីរសាធារណការ និងដឹកជញ្ជូន បានជីកប្រឡាយរំដោះទឹកភ្លៀងប្រវែង ២០០ម៉ែត្រ ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប


កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានជីកប្រឡាយដើម្បីរំដោះទឹកភ្លៀងប្រវែង២០០ម៉ែត្រ ដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សូមបញ្ជាក់ថា ដើម្បីត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាបនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានស្តារនូវលូបង្ហូរទឹកតាមដងផ្លូវក្នុងក្រុងសៀមរាប និងប្រឡាយរំដោះទឹកភ្លៀង ដោយហេតុថាក្នុងឆ្នាំនេះ ទឹកភ្លៀងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងមក។