គណបក្សប្រជាជនកម្ពុជាលេខរៀងទី ២០ ងាយគិត ងាយគូស ងាយចំ


នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ដឹកនាំដោយលោក គិត ទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកលំផាត់ និងគណបក្សប្រជាជនកម្ពុជាស្រុកលំផាត់ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទទួលយកនូវបញ្ហាសំណូមពរនានាបន្តដោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោក គិត ទ្រី បានជម្រាបជូនអំពីគោលនយោបាយទាំង១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិទី៦ ដោយបានផ្តោតសំខាន់លើការអភិវឌ្ឍ និងកសាងប្រទេសជាតិ ប្រកបដោយស្ថិរភាព សន្តិភាព សុខដុមរមនា សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមគ្នានេះផងដែរ លោកបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីគណបក្សមានឱកាសដឹកនាំប្រទេសជាតិ បន្តអភិវឌ្ឍន៍ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋបន្តទៀត ។