ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលម្អប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ


ព្រឹកថ្ងៃសុក្រ ១០ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៨ លោក នួន ពេជ្រ ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យគម្រោងប្រចាំក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ ជំហាន១ ដែលបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០១៨ ដោយនាយកដ្ឋានធារាសាស្ត្រកសិកម្ម ។