ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកអណ្តូងមាស


ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកអណ្តូងមាស ដែលពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សស្រុក ព្រមទាំងមានការចូលរួមពីលោក លោកស្រីក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក សមាជិកគណបក្សស្រុក សរុបចំនួនប្រមាណ ១៧២នាក់ ៕