TYDA កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌


នាព្រឹកថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៨ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺជូនកម្មករ​ កម្មការនី​ និងប្រជាពលរដ្ឋ ក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកភ្នៅ​ ដោយឥតគិតថ្លៃ​។

ក្រុមការងារបានធ្វើការពិនិត្យព្យាបាលជំងឺជូនកម្មករ​ កម្មការនី​ និងប្រជាពលរដ្ឋ​ សរុបចំនួន២,៩៣២ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យចំនួន៤០នាក់​ ក្នុងនោះជំងឺទូទៅចំនួន១៣៥០នាក់​ ជំងឺមាត់ធ្មេញ១២៣នាក់​ ជំងឺត្រចៀកច្រមុះបំពង់ក១១២នាក់​ ជំងឺភ្នែក២២៩នាក់​ រោគស្ត្រី១១៥នាក់​ វះកាត់តូច១៩នាក់​ អេកូសាស្ត្រ៥០នាក់​ ផ្នែកបេះដូង០២នាក់​ ជំងឺសើស្បែក១១៥នាក់​ ឫសដូងបាត៥០នាក់​ ជំងឺសន្លាក់៤៤នាក់​ ផ្នែកមន្ទីពិសោធន៍៥០នាក់​ និងចុះអប់រំសុខភាពតាមបន្ទប់ជួលចំនួន៣០០បន្ទប់។

ក្នុងឱកាសនោះរទះពិការចំនួន០៥រទេះ​ ​ជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត បានប្រគល់ជូនដល់ជនពិការទីទាល់ក្រផងដែល។