លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសំណេះសំណាលជាមួយនារី ជាថ្នាក់ដឹកនាំ និងក្រុមចលនាស្ត្រី នៃរាជធានីភ្នំពេញ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយនារី ជាថ្នាក់ដឹកនាំ និងក្រុមចលនាស្ត្រី នៃរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរដល់នារីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារកន្លងមកសម្រេចបាន លទ្ធផលគួរជាទីមោទនៈ។ ទទ្ទឹមនឹងនោះផងដែរ ក៏ស្របពេលដែលការបោះឆ្នោត ជ្រើតាំងណាងរាស្ត្រនីតិកាលទី ៦ នឹងចូលមកដល់នៅពេលខាងមុខនេះផងដែរ។

លោកជំទាវក៏បានផ្តាំផ្ញើរដល់នារីគ្រប់លំដាប់ថ្នាក់ត្រូវ ៖

១. ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលនយោបាយរបស់គណបក្ស ប្រជាជនដែលបានដាក់ចេញ។

២. រួមគ្នាការពារឱ្យខានតែបាននូវសន្តិភាព ជាពិសេស ការពារឱ្យបាននូវមរតកតេជោ ដូចសម្តេចតេជោ មានប្រសាសន៍ដាច់ខាតត្រូវតែការពារ ឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។
៣. ត្រូវពន្លឿនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

៤. ត្រូវរួមគ្នាធានាឱ្យបាននូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសរក្សាឱ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។

៥. ត្រូវចលនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាបងប្អូន នៅក្នុងក្រុមគ្រួសារឲ្យទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។