លោកជំទាវ ឧកញ៉ា កែវ ម៉ាលី អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទីទ័លក្រចំនួន​៣០គ្រួសារ​ នៅទីស្នាក់​ការគណបក្សប្រជាជនកម្ពុជា សង្តត់ព្រែកលៀប


នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចល័តពិសេសចុះជួយខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទីទ័លក្រចំនួន​៣០គ្រួសារ​ នៅទីស្នាក់​ការគណបក្សប្រជាជនកម្ពុជា សង្តត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ាប្រធាន ក៏បាននាំមកជាមួយនូវអំណោយថវិកា និងគ្រឿងឧបភោគ បរិភោគ ផ្ទាល់របស់លោកជំទាវជូនដល់ប្រជាពលរដ្ឋទីទ័លក្រីទាំង៣០ គ្រួសារ សរុបចំនួន៣,៩០០,០០០រៀល។ ជាមួយគ្នានេះដែរ លោកជំទាវឧកញ៉ាប្រធាន ក៏បានឧបត្ថម្ភថវិកាជូនដល់ក្រុមប្រឹក្សាសង្កាត់ចំនួន០៩នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន២០,០០០រៀល និងមេភូមិ ប៉ូលិស ប្រជាការពារ ព្រមទាំងយុវជន ស.ស.យ.ក សរុបចំនួន២៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន១០,០០០រៀល ថវិកាសរុបរួមចំនួន ៤,៣២០,០០ ០រៀលផងដែរ។