រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូនៅភូមិព្រៃជីសាក់


ក្នុងផែនការដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងព្រលានយន្តហោះ សង្កាត់ចោមចៅទី៣ នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូនៅភូមិព្រៃជីសាក់ ទំហំ ១.៥ម ប្រវែង ១៣២០ម ចាប់ពីភូមិត្រពាំងពោធិ៍ ដល់មហាវិថីសហព័ន្ឋរុស្សុី។
គម្រោងនេះ នឹងជួយកាត់បន្ថយបញ្ហាលិចទឹកនៅភូមិព្រៃជីសាក់ ភូមិព្រៃទា ភូមិព្រៃព្រីងខាងជើងទី១ ភូមិព្រៃព្រីងខាងជើងទី២ ភូមិត្រពាំងពោធិ៍ និងភូមិជម្ពូវ័ន្តទី២។