ឯកឧត្តម​ ឡេង​ ប៊ុងតេង ​​អញ្ជើញ​ចុះជួបសំណេះសំណាល និង​បាន​ពិនិត្យការតភ្លើង​បំភ្លឺ​ផ្លូវ​នៅ​តាមបណ្តោយផ្លូវ​ពេទ្យ​សត្វ​ ស្ថិតក្នុងក្រុមទី​១៣​ ភូមិ​១ សង្កាត់ជ្រោយចង្វារ


នៅរសៀលថ្ងៃ​ចន្ទ​ ១៣កើត​ ខែ​បឋមាសាឍ​ ឆ្នាំ​ច​ សំរឹទ្ធ​ស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨ ឯកឧត្ដម​ ឡេង​ ប៊ុន​តេង​ ទី​ប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ជ្រោយ​ចង្វារ​ និង​រួមដំណើរ​ជាមួយ​អជ្ញាធរ​សង្កាត់​បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ និង​បាន​តភ្លើង​បំភ្លឺ​ផ្លូវ​នៅ​តាមបណ្តោយផ្លូវ​ ពេទ្យ​សត្វ​ ស្ថិតក្នុងក្រុមទី​១៣​ ភូមិ​១​ សង្កាត់​ជ្រោយ​ចង្វារ​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។