លោកជំទាវ មិថុនា ភូថង បាននាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣១ គ្រួសារ


ថ្ងៃចន្ទ ១៣ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ ក្រុមការងារកក្រកឃុំ យុវជនសសយក រួមនឹងអាជ្ញាធរមូលដ្ឋាន រួមសហការគ្នានាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣១ គ្រួសារ និងរលំទាំងស្រុង ០១ គ្រួសារ នៅភូមិកណ្តោល ភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៏ផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែធ្វើការណែនាំដល់គ្រប់សាខាទាំងអស់នៅទូទាំសប្រទេស ត្រូវចុះពិនិត្យជាក់ស្តែង និងធ្វើការឆ្លើយតបភ្លាមៗ ដើម្បីយកជំនួយជូនដល់ប្រជាពលរដ្ឋរងគ្រោះអោយបានទាន់ពេលវេលា ទសប្បីសម្ភារៈដែលបានចែកជូនមិនអាចឆ្លើយតបទៅតាមទំហំនៃការខូចខាតក៏ពិតមែន តែជាការចែករំលែកនូវពេលជួបគ្រោះមហន្តរាយផ្សេងៗ ជំនួយនិងសម្ភារៈទាំងនេះគឺបានមកពីសប្បុរសជនទូទាំងខេត្ត និងក្រៅខេត្តដែលបានឧបត្ថម្ភ។ ក្នុងពេលនោះដែរលោកជំទាវក៏បានសម្តែងការចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយមួយនេះដែលបានកើតឡើង ចំពោះបងប្អូន ។
ជាទីបញ្ចប់ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានធ្វើការដាស់តឿនដល់ពុកម៉ែបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ព្រោះនេះជារដូវវស្សា ហើយខេត្តកោះកុងជាតំបន់មួយដែលសម្បូរទៅដោយបាតុភូតខ្យល់កន្ត្រាក់ជាញឹកញាប់ ដូចនេះពុកម៉ែបងប្អូនត្រូវស្តាប់សេចក្តីជូនដំណឹងពីអាជ្ញាធរមូលដ្ឋាន ពិសេសការជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលមានផ្សព្វផ្សាយទូលំទូលាយនៅតាមបណ្តាព័តមានផ្សេងៗក្នុងខេត្តអំពីបម្រែបម្រួលអាកាសធាតុ។ ជាមួយគ្នានោះផងដែលលោកជំទាវគណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាបន្ថែមដល់
គ្រួសារដែលផ្ទះរលំទាំងស្រុង១ខ្នង ថវិកា២០០.០០០រៀល(ម្ភៃម៉ឺន)និងតង់១ នឹងបានប្រគេនទេយ្យទាន បច្ច័យ មួយចំនួនប្រគេនចៅអធិការវត្តកណ្តោលផងដែរ។ រួមចំណែកជាមួយនិងការងារមនុស្សធម៍ផងដែរព្រះមេគណខេត្តកោះកុង បានចូលរួមប្រគេនអង្ករ និងសម្ភារៈមួយចំនួនបន្ថែមពីលើជំនួយសាខាកាកបាទក្រហមខេត្តកោះកុង៕