ឯកឧត្តម អ៊ុន ចាន់ដា បើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការកំណត់និងបែកចែកតំបន់គ្រប់គ្រងដែនជម្រកគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅថ្ងៃអង្គារ៍ ១៤ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តព្រះវិហារពិធីបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការកំណត់និងបែកចែកតំបន់គ្រប់គ្រងដែនជម្រកគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម តំណាក្រសួង បរិស្ថាន និងមានការចូលរួម អភិបាលរង នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត