ប្រជាពលរដ្ឋរស់ក្នុងព្រះវិហារ យ៉ាងច្រើនកុះករនិងរីករាយបំផុតដែលទទួលបាន ការពិនិត្យព្យាលបាលដោយឥត គិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា និង ឯកឧត្តមសួស យ៉ារ៉ា នៅការិយាល័យតំណាង រាស្ត្រមណ្ឌលព្រះវិហារ


នៅព្រឹកអង្គារ៍១៤កើតខែបឋមសាឍឆ្នាំច សំរឹទ្ធ ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៨ បងប្អូប្រជាពលរដ្ឋរស់ នៅក្រុងព្រះវិហារ រីករាយនិងមកទទួលសេវា ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្មគ្រ័របស់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារបានអញ្ជើញចុះសំណេះ សំណាល ជាមួយបងប្អូនប្រជាជពលរដ្ឋ ដោយ មានប្រសាសន៍ថា នេះបានបង្ហាញឲ្យឃើញពីយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម មាស សុភា និងឯកឧត្តម សួស យ៉ារ៉ា ។ ហើយឯកឧត្តមបានធ្វើការណែនាំអោយក្រុមគ្រូពេទ្យយើង ត្រូវយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋអោយអស់លទ្ធភាព និងព្យាបាលអោយបានគ្រប់ៗគ្នាផងដែរ។