ម៉ាស៊ីនបូមទឹកតូចធំរាប់សិបគ្រឿង កំពុងសម្រុកបូមទឹកបន្តពីប្រឡាយមេ និងប្រឡាយរងនានាទម្លាក់ចូលស្រែ


ម៉ាស៊ីនបូមទឹកតូចធំរាប់សិបគ្រឿង កំពុងសម្រុកបូមទឹកបន្តពីប្រឡាយមេ និងប្រឡាយរងនានាទម្លាក់ចូលស្រែខណៈទឹកបានធ្លាក់មកដល់គោលដៅដែលខ្វះទឹកនៅក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង ។

សូមជម្រាបផងដែរថាបន្ទាប់ពីមានដំណោះស្រាយដោយប្រើប្រាស់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបែងចែកទឹក ពីសំណាក់ក្រុមការងារអន្តរាគមន៍ពិសេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង មកដល់ពេលនេះ ដំណាំស្រូវខ្វះទឹករាប់ពាន់ហិកតា នៅក្នុងស្រុកថ្មគោល និងស្រុកបវេល ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ។