ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០៤ គ្រឿង និងគ្រឿងចក្រមួយចំនួនបន្ថែមទៀតត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួង បញ្ជូនទៅដល់មូលដ្ឋានស្រុកសង្កែ និងស្រុកមោងឫស្សី


បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០៤ គ្រឿង និងគ្រឿងចក្រមួយចំនួនបន្ថែមទៀត ត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួង បញ្ជូនទៅដល់មូលដ្ឋានស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយ នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៨ នេះ ដើម្បីជួយដល់ការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករដែលកំពុងជួបការខ្វះខាតទឹក ប្រមាណ ៧.៥០០ ហិកតា ស្ថិតក្នុងឃុំកំពង់ព្រៀង ឃុំកំពង់ព្រះ ឃុំរកា ឃុំតាប៉ុន ឃុំអន្លង់វិល នៃស្រុកសង្កែ និងឃុំកកោះ ឃុំព្រៃតូច នៃស្រុកមោងឫស្សី ។