លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវិហារសំណរ និងព្រះអង្គបយុ (ហៅព្រះអង្គតុលាការ)


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានមូលមតិគ្នានាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសនៅវត្តវិហារសំណរ ស្ថិតក្នុងខេត្តកណ្តាលតម្កល់ទុកនៅ ទួលប្រាសាទបុរាណ ព្រះអង្គបយុ (ហៅព្រះអង្គតុលាការ) ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង នារសៀល ថ្ងៃអង្គារ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួល បានភោគផលល្អនៅក្នុងឆ្នាំនេះ ឲ្យប្រទេសជាតិឲ្យជៀសផុតពីជម្ងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរ ការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបាន ល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបាន មានប្រសាសន៍ថា យើងទាំងអស់គ្នាអាចធ្វើបុណ្យធ្វើទានដូចសព្វ ថ្ងៃនេះដោយសារ ប្រទេសជាតិយើងមានសុខសន្តិភាពហើយសន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មាន សម្តេច តេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឲ្យមានការរីកចំរើន លើគ្រប់វិស័យ ពិសេសនគោលយោបាយបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះកុំខានិងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារូបសញ្ញាទេវតាបាចផ្កាលេខរៀងទី២០ ដើម្បីគាំទ្រ សម្ដេចតេជោ ហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៦និងអាណត្តិបន្តបន្ទាប់ទៀត៕