អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលបានទន្ទឹងរង់ចាំពូថ្ងៃនេះ


អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលបានទន្ទឹងរង់ចាំពូថ្ងៃនេះ។ ពូក៏ទន្ទឹងរង់ចាំជួបកូនក្មួយទាំងអស់គ្នាដែរ។ ពូពិតជាសប្បាយចិត្តខ្លាំងណាស់ និងសូមអរគុណកូនក្មួយដែលបានទទួលពូយ៉ាងរាក់ទាក់កក់ក្តៅ ហើយពូក៏សូមអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាត្តិអោយកូនក្មួយបានឈប់សម្រាកពីការងារថ្ងៃនេះ ហើយនៅតែទទួលបានប្រាក់ខែធម្មតា។

គ្រប់កន្លែងដែលពូបានទៅដល់ គឺពូតែងតែសង្កេតឃើញការគោរពស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រពីបងប្អូនជនរួមជាតិ និងកូនក្មួយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសតាមរយៈការចាប់ដៃ, ចាប់ឱប, ថើប និងថតសែលហ្វី (Selfie) ហើយនឹងការបង្ហោះចេញតាមបណ្តាញសង្គមផ្សេងៗ។ មកដល់ថ្ងៃនេះពូបានជួបកូនក្មួយកម្មករជាង ៦សែននាក់រួចហើយ។

ជាថ្មីម្តងទៀត ពូសូមអរគុណកូនក្មួយទាំងអស់ និងបងប្អូនជនរួមជាតិដែលបន្តបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី (២០)៕